គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ព័ត៌មានខ្លី

កាលបរិច្ឆេទ: ១២ កញ្ញា ២០២៤ / ម្ហូបអាហារ / Author : Veng Thavong

ព័ត៌មានខ្លី - មេចុងភៅ និងផលិតករក្នុងស្រុកប្រហែល ៥០ នាក់ ដែលក្នុងនោះមានក្រុមហ៊ុន Confirel ផងដែរបានជួបប្រជុំគ្នា កាលពីដើមខែកញ្ញាក្នុងកម្មវិធី «គ្រឿងផ្សំក្នុងស្រុក អនាគតនៃអាហារ» ដែលរៀបចំឡើងនៅគំនិតផ្តួចផ្តើមរបស់សមាគមអ្នកផលិតចំណីអាហារកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំនេះគឺមានគោលបំណង ជួយពង្រឹងការស្វែងយល់ពីទីផ្សារនិងអត្តប្រយោជន៍នៃការប្រើប្រាស់ផលិតផលក្នុងស្រុក ព្រមទាំងវិធីសាស្រ្តកសាងយីហោផលិតផលក្នុងស្រុក និងការផ្សព្វផ្សាយតាមរយៈឌីជីថលឱ្យកាន់តែទូលំទូលាយ ។

អ្នកស្រី លន ស្រីល័ក្ខ អ្នកគ្រប់គ្រងការនាំចេញរបស់ក្រុមហ៊ុន ខនហ្វីរេល បានលើកឡើងពីចំណាប់អារម្មណ៍របស់មេចុងភៅថ្នាក់ជាតិ ចំពោះផលិតផល ខនហ្វីរេល  មួយចំនួន ជាពិសេសម្សៅប្រហុកគីរម្យ ។ នាងក៏បានឱ្យដឹងដែរថា មេចុងភៅមួយចំនួនមានបំណងប្រើប្រាស់ស្រា Kirel Jaya របស់ខនហ្វីរេលសម្រាប់ម្ហូបអាហាររបស់ខ្លួន ជំនួសស្រាវីស្គីបរទេស ។